Ad Code

អតីត​មេដឹកនាំ​ក្រុមហ៊ុន France Telecom ត្រូវ​ឡើង​តុលាការ​ ក្រោយ​មាន​ករណី​បុគ្គលិក​ធ្វើអត្តឃាត​ច្រើន​នាក់



​រយៈពេល​១​ទសវត្សរ៍​បន្ទាប់ពី​មាន​ករណី​ធ្វើ​អត្តឃាត​ជាច្រើន​ក្នុង​ក្រុមហ៊ុន France Telecom ដែល​បណ្ដាល​ឱ្យ​បុគ្គលិក​ចំនួន​៣៥​នាក់​បាន​សម្លាប់​ខ្លួន​នោះ​ពេលនេះ​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​មួយ​នេះ​និង​អតីត​នាយក​ប្រតិបត្តិ​ត្រូវ​ឡើង​តុលាការ​ដើម្បី​កាត់ទោស​នៅ​ថ្ងៃ​ច័ន្ទ​ពី​បទរំលោភ​ក្រមសីលធម៌​។​

រឿងក្ដី​នេះ​នឹង​ពិនិត្យមើល​លើ​អ្វី​ដែល​នៅ​ពីក្រោយ​ការ​ស្លាប់​ដ៏​ច្រើន​នេះ​ដោយ​បាន​កើតឡើង​នៅ​ចន្លោះ​ឆ្នាំ​២០០៨​និង​២០០៩ ចំ​ពេល​ដែល​លោក Didier Lombard ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​មួយ​នេះ​ហើយ​ដែល​សព្វថ្ងៃ​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ក្រុមហ៊ុន Orange វិញ​។សវនាការ​ចាប់​បើក​សំណុំរឿង​នៅ​តុលាការ​ព្រហ្មទណ្ឌ​ក្រុងប៉ារីស​រយៈពេល​ប្រហែល​៧​ឆ្នាំ​មកហើយ​បន្ទាប់ពី​លោក Lombard និង​ក្រុមហ៊ុន France Telecom ត្រូវបាន​ចោទប្រកាន់​ពី​បទ​រំលោភ​បំពាន​ដែល​ជា​ករណី​ដំបូង​គេ​នៅ​ប្រទេស​បារាំង​។

​ដូចគ្នា​ដែរ​នៅ​ក្នុង​ឃ្លុប​អង្គុយ​សម្រាប់​កាត់ក្ដី​គឺជា​ក្រុម​អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​ចោទ​ពី​បទ​រំលោភបំពាន​និង​អ្នក​ផ្សេងទៀត​ចោទ​ពី​បទ​សមគំនិត​ក្នុង​រឿងក្ដី​នេះ​ដែល​ទំនងជា​មានការ​ចូលរួម​យ៉ាង​ជិតស្និទ្ធ​ពី​ខាង​ក្រុមហ៊ុន​សហជីព និង​អ្នក​ជំនាញ​ការងារ​ជាច្រើន​ទៀត​។​តាម​ការ​រំពឹង​ទុក​វា​ប្រហែល​ត្រូវ​ចាយ​ពេល​ច្រើនជាង​២​ខែ​ទៀត​ដើម្បី​ចេញ​លទ្ធផល​នៃ​ការ​ផ្ដន្ទាទោស​លើ​ករណី​រំលោភបំពាន​ផ្លូវចិត្ត​លក្ខណៈ​ជា​ស្ថាប័ន​នេះ​។

​គួរ​រំលឹក​ថា​អតីត​ក្រុមហ៊ុន​សាធារណៈ France Telecom ត្រូវ​បាន​ប្ដូរ​មក​ជា​គ្រឹះស្ថាន​ឯកជន​វិញ​ក្នុង​ឆ្នាំ​២០០៤​ហើយ​ចលនា​នៃ​ការផ្លាស់ប្ដូរ​នេះ​បាន​នាំ​ឱ្យ​មាន​ការ​កែ​ប្រែ​រចនា​សម្ព័ន្ធ​ថ្មី​ឡើងវិញ​ជា​ទ្រង់ទ្រាយ​ធំ​ហើយ​បុគ្គលិក​ជាច្រើន​ក៏​ត្រូវ​បាត់​ការងារ​។​ក្រុមព្រះ​រាជអាជ្ញា​បាន​ឱ្យ​ដឹង​ថា​កាលនោះ​ខាង​ក្រុមហ៊ុន​និង​នាយក​ប្រតិបត្តិ​របស់​ខ្លួន​បាន​បង្ហាញ​គោលការណ៍​នៃ​បុគ្គលិក​ដែល​មិន​ពេញ​ចិត្តនឹង​ការកែទម្រង់​នេះ​ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​លាឈប់​ពី​តំណែង​៕AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu