Ad Code

កីឡាករ Privat និង​គ្រូបង្វឹក​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ងារ​ជា​បុគ្គល​ឆ្នើម​ជាងគេ​ប្រចាំ​ខែមេសា ក្នុង​លី​គ​កំពូល​កម្ពុជា



លោក Conor Nestor ជា​គ្រូបង្វឹក​និង​ខ្សែប្រយុទ្ធ​ជនជាតិ​កា​ម៉េ​រ៉ូ Privat Mbarga របស់​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ហៅ CNCC ជ្រើសរើស​ជា​បុគ្គល​ឆ្នើម​ប្រចាំ​ខែមេសា ប្រចាំ​រដូវ​កាល​២០១៩ នៃ​ក្របខណ្ឌ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​។



​ប្រភព​បាន​បញ្ជាក់​ថា ​ក្រោយ​ដឹកនាំ​ឈ្នះ​ទាំង​៥​ប្រកួត​ដំបូង​នៅក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា លោក Conor ទទួល​បាន​ពាន​គ្រូបង្វឹក​ល្អ​ក្នុង​ខែមេសា ហើយ​នេះ​ក៏​ជា​លើក​ទី​២​ដែរ​ដែល​ទទួលបានរ​ង្វាន់​កិត្តិយស​នេះ​បន្ទាប់ពី​ខែមីនា ដែល​កាលណោះ​លោក​ដឹកនាំ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា និង​មិន​របូត​គ្រាប់​បាល់​ថែមទៀត​។ ចំណែក​កីឡាករ Privat Mbarga ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ខែមេសា តាមរយៈ​ការរួមចំណែក​យ៉ាង​លេចធ្លោ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង បន្ត​ឈរ​កំពូល​តារាង​គិត​ត្រឹម​សប្ដាហ៍​ទី​៥​។



​សូមបញ្ជាក់​ថា ​នេះ​លើក​ទី​២​ហើយ​នៅក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដែល​រៀបចំ​ងារ​ជា​កីឡាករ​ឆ្នើម​និង​គ្រូបង្វឹក​ឆ្នើម ក្រោម​ការវាយតម្លៃ​ពី CNCC ខណៈ​កាលពី​ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ​គ្រូបង្វឹក​ល្អ​បាន​ទៅ​លោក Conor Nestor ខណៈ​កីឡាករ​ឆ្នើម​ជាងគេ​បាន​ទៅ​កីឡាករ គួច សុកុម្ភៈ របស់​ក្លិប​ណាហ្គា​វើ​ល​។



​គិត​ត្រឹម​ពេលនេះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​១៥​ពិន្ទុ​ក្នុង​ដៃ​ច្រើនជាងគេ បើ​ធៀប​នឹង​សមាជិក​ទាំង​១៤​ក្រុម​។ ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២​ទល់​០ ហើយ​ឈ្នះ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ ១​ទល់​០ បន្ត​ឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ២​ទល់​០ ឈ្នះ​ភ្នំពេញ​ក្រោ​ន ៥​ទល់​១ និង​ចុងក្រោយ​ឈ្នះ​អគ្គីសនី​កម្ពុជា ១​ទល់​០​។ ចំណែក​ប្រកួត​បន្ទាប់​វិញ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្នុង​សប្ដាហ៍​ទី​៦​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu