Ad Code

រឿង​អី​មិន​រន្ធត់ បើ​សុខៗ​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង​មក ​ឃើញ​រង្វាន់​៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ចឹ​ង​អី​



ភ្នំពេញ ​៖​ កម្មករ កម្ម​ការិនី​នាំគ្នា​រោម​អ៊ូ​មុខ​រោងចក្រ​អូ​លីវ ក្នុង​ខណ្ឌ ដង្កោ​ល រាជធានី​ភ្នំពេញ ស្មាន​តែមាន​បញ្ហា​អី​ធ្ងន់ធ្ងរ ដឹងអី​តាម​ការពិត ដោយសារ​មានកម្ម​ការិនី​ម្នា​ក់វ័យ ២៣​ឆ្នាំ ឈ្មោះ យ៉េន ចាន់នី រំភើប​ពេក​ស្ទើរតែ​សន្លប់​ដោយសារ​ឈ្នះ​បាន​រង្វាន់ ៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ សោះ​។

ប្អូនស្រី ចាន់នី ប្រាប់ថា “​ខ្ញុំ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក រាល់ថ្ងៃ មិនដែល​រំពឹងទុក​ថា​ឈ្នះ រង្វាន់​ធំ​អី​ពី វើក ទេ កន្លងមក​មើល​ដែរ​ក្រវិល​កំប៉ុង ឃើញតែ​ពាក្យ​អរគុណ បើ​មិន​ចឹ​ង​ទេ គឺ​រង្វាន់ ១​កំប៉ុង ដល់​តែ​លើក​នេះ ឃើញ ៤០​លាន​រៀល ខ្ញុំ​សឹងតែ​មិន​ជឿ​ភ្នែក​របស់ខ្ញុំ អត់​នឹកស្មានថា​ខ្លួនឯង​ឈ្នះ​រង្វាន់​ហ្នឹង​ទេ វា​ហាក់ដូច​ជាការ​យល់សប្តិ​ទាំងស្រុង ដល់​តែ ពេល​ហុច​អោយ​អ្នកលក់​មើល គេ​ប្រាប់ថា​ខ្ញុំ​ពិតជា​ឈ្នះ ៤០​លាន​រៀល មែន ខ្ញុំ​ឡើង​ភ័យ ញ័រ​ដៃ ញ័រ​ជើង ហើយ​ចង់​សន្លប់​តែម្តង ខ្ញុំ​រំភើប​ពេក មិនដឹង​និយាយថា​ម៉េច​។​”

​ប្អូនស្រី​បន្តទៀតថា “​ខ្ញុំ​នឹង​យកប្រាក់​មួយ​ចំណែក​ទៅធ្វើ​ផ្ទះ​អោយ​ម្តាយ​ខ្ញុំ​នៅឯ​ខេត្តកំពង់ចាម ហើយ​ចំណែក​ខ្លះទៀត ខ្ញុំ​នឹង​សម្រាក​ពី​ការងារ​រោងចក្រ ហើយ​យកទៅ​ទិញ​អីវ៉ាន់​ចាប់ហួយ ដើម្បី​ចាប់ផ្តើម​មុខរបរ​មួយ​នេះ​នៅឯ​ស្រុក​ខ្ញុំ​វិញ​។​”

​លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សូម​ចូលរួម​អបអរសាទរ ដល់​ប្អូនស្រី ហើយ​សូម​ជូនពរ​អោយ​ផ្ទះ​ថ្មី​របស់​ប្អូន​ផ្តល់នូវ​សុភមង្គល និង​មុខរបរ​ថ្មី​ទទួល បាន​ជីវភាព​ប្រសើរឡើង​។

​បើ​លោក​អ្នកឈ្នះ​រង្វាន់​ធំ​បន្ទាប់ សូម​តេ​មកកាន់​ទូរស័ព្ទ​លេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu