Ad Code

កង​អង្គរក្ស​BHQ ម្នាក់​ ប្រើ​កណ្ដាប់​ដៃ​វាយ​ទៅលើ​បុរស​ម្នាក់ទៀត នៅ​ក្នុង​ហាង​មួយ​កន្លែង​នៅ​កោះ​ពេជ្រ



ភ្នំពេញ​ ៖ ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​កង​អង្គរក្ស BHQ ត្រូវបាន សន្តិសុខ ​និង​មិត្ត​ភក្ដិ​ជនរងគ្រោះ នាំគ្នា ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ទន្លេបាសាក់ សួរនាំ ​បន្ទាប់ពី​កង​អង្គរក្ស​ BHQ រូប​នោះ​ដើរ​ចូល​ទៅ​វាយ ជនរងគ្រោះ នៅក្នុង​ហាង បួន​ប្រាំ​ដៃ​កណ្ដាល​មុខ បណ្តាល​ឲ្យ​រង​របួស។

អំពើ​ហិង្សា​នេះ ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ នៅ​ហាង​លក់​អាហារ​មួយ​កន្លែង ក្នុង​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ បុរស​ ដែល​ត្រូវ​គេ​វាយ​មាន​ឈ្មោះថា អ៊ិត ស៊ា​ង​យី អាយុ​៣០​ឆ្នាំ មុខរបរ លក់​ទូរស័ព្ទ។ ចំណែក​ជន​ដៃដល់​ឈ្មោះ នី​ម សុ​ផានិត អាយុ​៣០​ឆ្នាំ មុខរបរ​អង្គរក្ស BHQ។

ជនរងគ្រោះ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​នាំ​ប្រពន្ធ​ចូល​មក​ញុំា​អី​ជាមួយ​មិត្តភក្តិ​៤​នាក់​ទៀត ក្នុង​ហាង​អាហារ​មួយ ក្នុង​កោះ​ពេជ្រ ខណៈ​ពេល​កំពុងតែ​និយាយ​ឆ្លើយឆ្លង​គ្នា និង​សើច​សប្បាយ​ផង​នោះ ក៏​ស្រាប់​តែមាន​បុរស​ម្នាក់ ដែល​គាត់​ស្គាល់​ថា​ជា អង្គរក្ស បាន​ចូលមក ក្រៀក​គាត់​ពីក្រោយ រួច​ស្រែក​សួរថា «​ហ្អែ​ង​ហ្នឹង​មែន​ឈ្មោះ​អា​យី​?» គាត់​មិនទាន់បាន​ឆ្លើយ​ផង បុរស​ជា​អង្គរក្ស​នោះ បាន​វាយ​ទះ​មក​លើ​ផ្ទៃមុខ​គាត់​បួន​ទៅ​ប្រាំ​ដៃ ហើយ​ត្រូវបាន​មិត្ត​ភក្ត​ដែល​អង្គុយ​ជាមួយគ្នា​ជួយ​ឃាត់ ភ្លាម​នោះ​ក៏មាន​បុរស​២​នាក់​ទៀត​ដែល​បក្ខពួក​របស់​អង្គរក្ស​រូបនោះ បាន​ដើរ​ចូលមក​ចង្អុលមុខ​រួច​រុញ ប្រតាយប្រតប់ ជាមួយ​មិត្ត​ភក្ត​របស់គាត់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ម្ចាស់​ហាង​រាយការណ៍​ទៅ​សន្តិសុខ​កោះ​ពេជ្រ ចុះមក​ជួយ​ឃាត់ បាន រួច​នាំយកទៅ​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់ ដើម្បី​ប្រគល់​អោយ​សមត្ថកិច្ច​ដោះស្រាយ​តាម នីតិវិធី។

ប្រភព​ដដែល​បន្តថា​ ករណី​នេះ​ផ្តើមឡើង​ដោយសារ ជម្លោះ​ពាក្យសម្តី​គ្នា​កាលពីមុន ប៉ុន្តែ​គេ​ពុំ​ដឹង​រឿង​អ្វី​ឡើយ​ លុះដល់​ថ្ងៃកើតហេតុ ជនបង្ក​ឃើញ​ជនរងគ្រោះ ក៏​ស្ទុះ​ទៅ​វាយ​តែ​ម្តង បច្ចុប្បន្ន ជនរងគ្រោះ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នៅឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

3 Comments

Close Menu